តើអ្នកចូលចិត្តទិញឥវ៉ាន់តាមអនឡាញមែនទេ? បើមែនគួរតែធ្លាប់មានបទពិសោធន៍របស់មិនល្អដូចរូបហើយ។ ខាងក្រោមនេះគឺជាគន្លឹះ ៥ យ៉ាង ដែលធ្វើឲ្យការទិញទំនិញតាមអ៊ីនធឺណិតកាន់តែងាយស្រួល ហើយមិនសោកស្ដាយនឹងចំណាយលុយ៖
១.មើលទាំងអស់នៃរូបថតទំនិញ
ប្រសិនបើវេបសាយមួយមានការថតរូបសម្លៀកបំពាក់នៅមុំខុសៗគ្នា ឬនៅលើរាងកាយ សូមពិនិត្យមើលរូបនោះទាំងអស់ ហើយបង្វិលចុះឡើងឲ្យគ្រប់ជ្រុងជ្រោយ ដើម្បីដឹងថា តើវាសមនឹងខ្លួនអ្នកឬអត់? ទោះបីជាម៉ូដែលនោះគ្មានទំហំដូចគ្នានឹងអ្នក យ៉ាងហោចណាស់អ្នកអាចមើលពីរបៀបសម្លៀកបំពាក់នៅលើរាងកាយ។
រូបតំណាង
២.អានពាក្យណែនាំ
ស្លាកសញ្ញាសម្គាល់មានពណ៌នាពីផលិតផល ដូចនេះអ្នកគួរតែមើល។ ការពិពណ៌នាផលិតផលក៏បង្ហាញផងដែរអំពីរបៀបប្រើ វត្ថុធាតុដើមផលិត និងរបៀបថែទាំ។
៣.រកមើលការដូរទំនិញ ពេលស្លៀកមិនត្រូវ
សម្រាប់អ្នកលក់ដែលហ៊ានសង់ប្រាក់ ឬដូរទំនិញ ពេលអ្នកទិញខុសចិត្ត អាចចាត់ទុកបានជារបស់មានគុណភាព។ ព្រោះទំនិញល្អ អ្នកលក់ប្រាកដជាមិនខ្លាចនឹងដោះដូរអ្វីទេ តែបើរបស់មិនល្អ អ្នកលក់ពិតជាមិនហ៊ានអះអាងបែបនេះឡើយ។
៤.មើលវិបសាយដទៃឲ្យបានច្រើន
កុំអាលដាក់ចិត្តថាទិញនៅវិបសាយ ឬនៅ page មួយណាអី អ្នកគួរតែរកមើលនៅ វិបសាយដទៃ ដើម្បីប្រៀបធៀបពីតម្លៃ និងមើលពីរូបភាពសិន។ ការស៊ើបសួរពីតម្លៃពីកន្លែងជាច្រើនមុន អាចធ្វើឲ្យអ្នកចំណេញ។
៥.មើលពីខ្នាត
ទំនិញដែលលក់តាមអនឡាញ ក៏គេមានដាក់ជាប្រភេទខ្នាត US UN INT។ ឧទាហរណ៍ size S US មានន័យថា ទំហំ S សម្រាប់ជនជាតិអាមេរិក size S UN មានន័យថា ទំហំ S សម្រាប់ប្រជាជនអឺរ៉ុប size S INT មានន័យថា ទំហំ S សម្រាប់អន្តរជាតិ៕
រូបតំណាង
ចុច Like និង See First ដើម្បីទទួលបានព័ត៌មានមុនគេ……
ប្រភព៖ gurl ប្រែសម្រួល៖ ទ្រី រ៉ាវី.Kanha
More - https://ift.tt/2HGKfI5
0 Yorumlar